Sir Alex ​Ferguson​ និយាយ​ប៉ុន្មាន​ម៉ាត់​ ធ្វើឲ្យ​ប្រិយមិត្ត​កាន់តែ​មាន​ការ​គោរព​កាន់តែ​ខ្លាំង​


អតីត​គ្រូ​បង្វឹក​កំពូល​របស់​ Manchester United​ លោក​ Sir Alex Ferguson​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ រូប​លោក​អាច​ទទួល​យក​ការ​សរសើរ​បាន​ សម្រាប់​ការ​បណ្ដុះបណ្ដាល​ កំពូល​កីឡាករ​បាល់ទាត់​កំពូល​ក្នុង​លោក​ Cristiano Ronaldoតែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​លោក​មិន​បាន​គិត​បែបនេះ​នោះ​ទេ​ ដោយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ និយាយ​ចំៗ​ថា៖​

“Ronaldo គឺ​ជា​ឧទាហរណ៍​ដ៏​ឥត​ខ្ចោះ​មួយ​ សម្រាប់​បុគ្គល​ដែល​អភិវឌ្ឍ​ខ្លួនឯង។​ វា​ពិតជា​ងាយស្រួល​ណាស់​សម្រាប់​ខ្ញុំ​និយាយ​ថា​ ជា​ការ​ពិត​ណាស់​ ខ្ញុំ​ជា​ធ្វើឲ្យ​ Ronaldoមាន​ថ្ងៃ​នេះ​ ហើយ​ទន្ទឹមគ្នា​នេះ​មាន​គ្រូ​បង្វឹក​ជាច្រើន​ប្រហែល​ជា​និយាយ​ថា​ ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ​កីឡាករ​មួយ​នេះ​ កីឡាករ​មួយ​នោះ​ តែ​សម្រាប់​ Ronaldo គឺជា​កីឡាករ​មួយ​រូប​ដែល​ធ្វើការ​អភិវឌ្ឍ​ខ្លួនឯង”។​


ចុងក្រោយ​រូប​លោក​បាន​បញ្ជាក់​ថា​ "អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​គ្រាន់តែ​ផ្ដល់​នូវ​ឧបករណ៍​ និង​វិធី​ខ្លះ​ៗ ដើម្បី​ឲ្យ​កីឡាករ​បង្វឹក​ខ្លួនឯង​ឲ្យ​ល្អ​តែប៉ុណ្ណោះ។​ តែ​សម្រាប់​ការ​ហ្វឹកហាត់​របស់​ Ronaldo គឺ​ពិតជា​មិន​គួរឲ្យ​ជា​ រូបគេ​គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ រូបគេ​គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត”​ ជា​ការពិត​ណាស់​ យើង​មាន​កីឡាករ​ដ៏​អស្ចារ្យ​ជាច្រើន​នាក់​ ក្នុង​នោះ​មាន​ដូចជា​ Paul Scholes​, Ryan Giggs,​ និង​ Eric Cantona​ ប៉ុន្តែ​សម្រាប់​ Ronaldo វិញ​ គឺ​រូបគេ​ពិតជា​ខុស​ពី​នេះ​ឆ្ងាយ​ណាស់។​


 

Comments