Sir Alex Ferguson និយាយប៉ុន្មានម៉ាត់ ធ្វើឲ្យប្រិយមិត្តកាន់តែមានការគោរពកាន់តែខ្លាំង
អតីតគ្រូបង្វឹកកំពូលរបស់ Manchester United លោក Sir Alex Ferguson បានបង្ហាញចំណាប់អារម្មណ៍ថា រូបលោកអាចទទួលយកការសរសើរបាន សម្រាប់ការបណ្ដុះបណ្ដាល កំពូលកីឡាករបាល់ទាត់កំពូលក្នុងលោក Cristiano Ronaldo តែទោះបីជាយ៉ាងនេះក្ដីលោកមិនបានគិតបែបនេះនោះទេ ដោយនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះលោកបាន និយាយចំៗថា៖ “Ronaldo គឺជាឧទាហរណ៍ដ៏ឥតខ្ចោះមួយ សម្រាប់បុគ្គលដែលអភិវឌ្ឍខ្លួនឯង។ វាពិតជាងាយស្រួលណាស់សម្រាប់ខ្ញុំនិយាយថា ជាការពិតណាស់ ខ្ញុំជាធ្វើឲ្យ Ronaldo មានថ្ងៃនេះ ហើយទន្ទឹមគ្នានេះមានគ្រូបង្វឹកជាច្រើនប្រហែលជានិយាយថា ខ្ញុំជាអ្នកអភិវឌ្ឍកីឡាករមួយនេះ កីឡាករមួយនោះ តែសម្រាប់ Ronaldo គឺជាកីឡាករមួយរូបដែលធ្វើការអភិវឌ្ឍខ្លួនឯង”។ ចុងក្រោយរូបលោកបានបញ្ជាក់ថា " អ្វីដែលយើងបានធ្វើគឺគ្រាន់តែផ្ដល់នូវឧបករណ៍ និងវិធីខ្លះៗ ដើម្បីឲ្យកីឡាករបង្វឹកខ្លួនឯងឲ្យល្អតែប៉ុណ្ណោះ។ តែសម្រាប់ការហ្វឹកហាត់របស់ Ronaldo គឺពិតជាមិនគួរឲ្យជា រូបគេគឺជាកីឡាករដ៏អស្ចារ្យ ...